Sunday, December 6, 2015

 សេចក្តីសង្ខេប
  ធនាគារភូមិ (ខេមបូឌា) អិលធីឌី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដែលមាន ការរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្តោតសំខាន់ទៅលើការបម្រើសេវាដល់សហ គ្រិននិងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកា សសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេ។ បច្ចុប្បន្ន ធនាគារភូមិ ស្ថិតនៅលំដាប់ទី៥ (គិតលើចំនួនអតិថិជន និងផលបត្រឥណ ទាន) ក្នុងចំណោមមីក្រូហិរញ្ញវត្ថុដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ធនាគារភូមិ ក្លាយជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ដែលជឿទុកចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារការប្តេជ្ញារបស់ខ្លួនក្នុងការបម្រើសេវាដោយទំនួលខុសត្រូវខ្ពស់ជូនដល់ អតិថិជនដូចជាការផ្តោតទៅលើសេវាបម្រើអតិថិជនការកែលម្អផលិតផលថ្មីៗព្រម ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងមាន តម្លាភាព។ 
ធនាគារភូមិត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា(“CRS”)ក្នុងឆ្នាំ១៩៩៤ ដើម្បីជំរុញលើកទឹកចិត្តឲ្យ ស្រ្តីនៅជនបទទទួលបាននូវសេវាហិរញ្ញវត្ថុដែលពួកគាត់អាចប្រើប្រាស់សម្រាប់សហគ្រាសខ្នាតតូចរបស់ពួកគេ។នៅខែមករា ឆ្នាំ២០១០ Developing World Markets (“DWM”)គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិទីផ្សារដែលមានសក្តានុពលទទួលខុសត្រូវផ្នែកសង្គមមួយដែល មានទីតាំងនៅសហរដ្ឋអាមេរិកបានទិញយកភាគហ៊ុនដែលមានសម្លេងលើសលប់នៅក្នុងធនាគាភូមិ ពីអង្គការ (“CRS”)។ជាមួយនឹង បទពិសោធន៍ជាង១៥ឆ្នាំនិងទ្រព្យសកម្មក្រោមការគ្រប់គ្រងសរុបចំនួនប្រមាណ៧៦០លានដុល្លារអាមេរិកព្រមទាំងការយកចិត្តទុកដាក់ និងស្តង់ដាខ្ពស់របស់DWMបានជំរុញឲ្យធនាគារភូមិ មានភាពប្រសើរនូវនិតិវិធី និងប្រតិបត្តិការរបស់ខ្លួន។
ដោយធនាគារភូមិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុន LOLC Micro Investment Ltd. (“LOMI”)បានចាប់អារម្មណ៍បណ្តាក់ទុន វិនិយោគជាមួយធនាគារភូមិ និងកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅធនាគារភូមិ។ បច្ចុប្បន្ននេះ LOMI កាន់កាប់ភាគហ៊ុនចំនួន ៦០% DWM កាន់កាប់ភាគហ៊ុនចំនួន ៣៦.៩៧% នៃចំនួនហ៊ុនសរុបហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុគ្គលិក ធនាគារភូមិហៅកាត់ថា ធីភីស៊ី-អ៊ីសប Employee Stock Ownership Plan (“TPC-ESOP”)។
ទស្សនៈវិស័យ
ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម ទទួលបានសក្តានុពលភាពដើម្បីរស់នៅ ប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។
បេសកកម្ម
ធនាគារភូមិ(ខេមបូឌា)អិលធីឌី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទស្សនវិស័យសង្គមនិងទិសដៅអាជីវកម្មដែលផ្តល់ឲ្យ សហគ្រិន និងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាស សេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍ របស់ពួកគេឲ្យប្រសើរឡើង តាមរយៈការផ្តល់ឲ្យអតិថិជននូវ សេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
  ទីតាំង
សាខា ខេត្តបន្ទាយមានជ័យ
ផ្ទះលេខ ៦២ ផ្លូវជាតិលេខ ៦ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៣១៥
សារអេឡិចត្រូនិចៈ sisophon@tpc.com.kh
សាខា ក្រុងប៉ោយប៉ែត
ផ្លូវជាតិលេខ ៥ ភូមិគីឡូលេខ ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៣២៤
សារអេឡិចត្រូនិចៈ poipet@tpc.com.kh
សាខា ស្រុកថ្មពួក
ផ្លូវជាតិលេខ56 ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៥៩៥
សារអេឡិចត្រូនិចៈ thmapuok@tpc.com.kh

0 comments:

Post a Comment

Powered by Blogger.

guita

guita
មានលក់ហ្គីតា

Televison .TV

Televison .TV
លក់ទូរទស្សន៍គ្រប់ប្រភេទ គ្រប់សេរី

computer hardwere

computer hardwere
មានលក់ computer hardwere គ្រប់ប្រភេទ

Popular Posts

Our Facebook Page

Ordered List

Flag Counter