Sunday, December 6, 2015

ធនាគារ UCB ជាធនាគាររបស់លោកអ្នកនៅព្រះរាជាណាចក្រកម្ពុជា

Loby
បទពិសោធន៍​ជា​សាកល​របស់​យើង​ខ្ញុំ​ចំណេះដឹង​ជា​ឯកទេស​លើ​ទីផ្សារ​ក្នុង​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​កំរិត​ស្តង់ដា​ខ្ពស់​នៃ​វិជ្ជាជីវៈ​ការងារ​ បាន​ធ្វើ​អោយ​យើង​ខ្ញុំ​អាច​ផ្តល់​នូវ​រាល់​តម្រូវ​ការ​ហិរញ្ញវត្ថុ​ ឯកត្តបុគ្គល ​និង​អាជីវកម្ម​ទាំង​អស់​តាម​ត្រូវ​ការ។ ​សេវាកម្ម​យើង​ខ្ញុំ​ រហ័ស​ទាន់​ចិត្ត ​និង​អាច​ជឿ​ជាក់​បាន ​ដែល​ធ្វើ​អោយ​យើង​ក្លាយ​ជា​ធនាគារ​ មួយ ​ដែល​លោក​អ្នក​អាច​ទុក​ចិត្ត​បាន ។ ​ធនាគារ ​UCB ​មាន​ស្នាក់ការ​កណ្តាល ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​​ និង​មាន​ការិយាល័យ​សាខា​នៅ​ខេត្ត​ព្រះសីហនុ ​ខេត្ត​បាត់ដំបង ​ខេត្ត​សៀមរាប  ​និង​ផ្សារ​អូឡាំពិក​រាជធានី​ភ្នំពេញ។
ធនាគារ ​UCB ​មាន​ផ្តល់​ជូន​នូវ​វិសាលភាព​ដ៏​ទូលាយ​នៃ​ផលិតផល ​និង​ សេវាកម្ម​ធនាគារ ​ដែល​មាន​គុណភាព​ខ្ពស់​ ដោយ​ការ​ប្រើ​ផ្សំ​គ្នា​នូវ​បទពិសោធន៍​អន្តរជាតិ ​និង​ជំនាញ​ឯកទេស​ក្នុង​ ស្រុក​ដែល​គ្មាន​គូប្រៀប។
យើង​ប្តេជ្ញា​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​បម្រើ​ជូន​អតិថិជន ​និង​ឆ្ពោះ​ទៅ ​រក​ការ​ចង​បណ្តាញ​រឹងមាំ​ជា​មួយ​អតិថិជន​របស់​ខ្លួន ​បន្ថែម​ពី​លើ​ការ​ ផ្តល់​សេវា​នីមួយ​ៗ​បាន​ប្រសើរ​ជាង​គេ ​និង​ផ្តល់​នូវ​ដំណោះ​ស្រាយ​ ហិរញ្ញវត្ថុ ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាប់​ជានិច្ច។ ​នៅ​ឯ​ធនាគារ​ UCB ​ការ​​ទំនុកបម្រុងដល់​ការ​ចម្រុង​ចម្រើន ​និង​បម្លាស់​ប្តូរ​តម្រូវ​ការ ​របស់​អតិថិជន ​គឺជា​អាទិភាព​ចម្បង​របស់​យើង​ខ្ញុំ។
នៅ​លើ​គេហទំព័រ​នេះ ​លោក​អ្នកនឹង​អាច​រក​បាន​នូវ​ព័ត៌មាន​អំពី​​ប្រវត្តិធនាគាររបស់ ​យើង​ខ្ញុំ ​ព្រម​ទាំង​ផលិតផល ​និង​សេវាកម្ម​ទាំងអស់ ​ដែល​យើង​ផ្តល់​ជូន។ ​ ទោះ​ជា​លោកអ្នក​ជា​បុគ្គល​មួយ​រូប ​ដែល​កំពុង​តែ​ស្វែង​រក​ការ​បើក​គណនី​សន្សំ មួយ ​ឬ​ក៏​ជា​អាជីវករ​ម្នាក់​ដែល​កំពុង​ស្វែង​រក​ប្រាក់​កម្ចី  ​ធនាគារ ​UCB ​ពិត​ជា​ជម្រើស​របស់​លោក​អ្នក ​ ដែល​យើង​ខ្ញុំ​ប្តេជ្ញា​ក្នុង​ការ​បំពេញ​នូវ​តម្រូវ​ការ​និង​ភាព​ចម្រុង​ ចម្រើន​របស់​លោក​អ្នក។
សម្រាប់​ព័ត៌មាន​បន្ថែម ​អំពី​ប្រវត្តិ​របស់​ធនាគារ ​UCB ​ព្រម​ទាំង​សារលិខិត​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល របស់​យើង ​សូម​ចុច​លើ ​មេនញូនៅខាងលើនៃទំព័រនេះ។
បេសកកម្ម 
“លើក​កម្ពស់​សុវត្ថិភាព​និង​ភាព​រុង​រឿង​របស់​អតិថិជន ភាគ​ទុននិក និង​បុគ្គលិក​ដោយ​ផ្តល់​នូវ​សេវា​កម្ម​និង​ផលិត​ផល​ហិរញ្ញ​វត្ថុកំរិតខ្ពស់​ ក្នុង​បរិយាកាស​មួយ​ដែល​សុចរិត​បើក​ចំហរ​និង​អព្យា​ក្រឹត​ចំពោះ​អតិថិ​ជន។​
ទស្សនវិស័យ 
“ពង្រីក​ខ្លួន​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ហើយ​សំរេច​បាន​ កំនើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​និរន្តរ​ភាព​ដោយ​បន្ត​អនុវត្ត​អោយ​បាននិងលើស​ ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​សំរាប់​សេវា​កម្ម​ថ្នាក់​ខ្ពស់​និង​ជម្រើស​ ហិរញ្ញ​វត្ថុ​ដ៏​ច្នៃ​ប្រឌិត។​”

0 comments:

Post a Comment

Powered by Blogger.

guita

guita
មានលក់ហ្គីតា

Televison .TV

Televison .TV
លក់ទូរទស្សន៍គ្រប់ប្រភេទ គ្រប់សេរី

computer hardwere

computer hardwere
មានលក់ computer hardwere គ្រប់ប្រភេទ

Popular Posts

Our Facebook Page

Ordered List

Flag Counter