Sunday, December 20, 2015

កំណើតដ៏ធំសម្បើមនៃថាមពលកុំព្យូទ័រ ហើយនិងបណ្ដាញដោយរាបទាំងអីនធឺណែតនោះគឺកំពុងតែនាំក្រុមហ៊ុន ឲ្យក្លាយទៅជាសហគ្រាសភ្ជាប់បណ្ដាញដោយអនុញ្ញាតឲ្យពត៌មានត្រូវបានគេចែកភ្លាមៗនៅក្នុងអង្គភាព។
  • ការរៀបចំអង្គភាព 
អង្គភាពការិយាល័យធិបតេយ្យមួយចំនួនដែលបានអភិវឌ្ឍឡើងជាដំបូងនៅមុនអាយុកាលកុំព្យុទ័រជាញឹកញាប់គ្មាន ប្រសិទ្ធិភាពទេព្រោះវាមានការផ្លាស់ប្ដូរយឺតយ៉ាវ និងមានលក្ខណៈប្រកួតប្រជែងតិចតួចជាជាងអង្គភាពដែលបង្កើតថ្មីៗ។ក្រុមហ៊ុនទាំងនោះមានមួយចំនួនបានបង្រួមតូចដោយកាត់បន្ថយចំនួណនិយោជក និងចំនួនថ្នាក់ក្នុងឋានានុក្រមអង្គភាពរបស់ពួកគេ។
ងនៅក្នុងក្រុមហ៊ុនទំនើប កម្រិតឋានានុក្រុមនៅក្នុងអង្គភាពគឺមិនបាត់បង់ទេ ប៉ុន្តែក្រុមហ៊ុនទំនើបបានអភវឌ្ឍខ្លួនទៅជាឋានានុក្រមដ៏ប្រសើរបំផុត ដែលធ្វើឲ្យបន្ទុកនៃការសម្រេចចិត្តមានតុល្យភាពនៅទូទាំងអង្គភាពទាំងអស់ដោយផ្តល់នៅលក្ឃណៈអង្គភាពសាមញ្ញ។
  • ការបំបែកការងារពីទីតាំង 
 បច្ចេកវិទ្យានៃការទំនាក់ទំនងបានកាត់បន្ថយចំងាយសម្រាប់ប្រភេទការងារជាច្រើនក្នុងស្ថានភាពជាច្រើន។ អ្នកលក់អាចចំណាយពេលកាន់តែច្រើនជាមួយអតិថិជនរបស់ខ្លួនហើយអាចមានពត៌មានថ្មីៗទាក់ទងនិងពួកគេទោះជាអ្នកលក់យកឯកសារតិចតូចតាមខ្លួនក៏ដោយ។ 
  • ការទទួលស្គាល់ចរន្តការងារ
 ប្រព័ន្ធបានកំពុងជំនួសជាលំដាប់នូវជំហានការងារ ធ្វើឲ្យទៅជាចរន្តការងារ និងដំណើរការងារដើរដោយស្វ័យប្រវត្តិ។ ប្រព័ន្ធការងារបែបអេឡិចត្រូនិចបានជួយកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការក្នុងក្រុមហ៊ុនជាច្រើនដោយលុប បំបាត់ក្រដាស់ និងទំលាប់ដែលធ្វើដោយដៃ។ ចរន្តការងារដែលរៀបចំថ្មីអាចមានផលប៉ះពាំល់យ៉ាងជ្រៅលើប្រសិទ្ធិភាពរបស់អង្គភាពហើយថែមទាំងអាំចនាំទៅដល់កំណែទម្រង់រចនាសម្ព័ន្ធ ផលិតផល និងសេវាកម្មថ្មីថែមទៀតផង។
  • ការបង្កើតសមត្ថភាពបត់បែនក្នុងអង្គភាព
ក្រុមហ៊ុនអាចប្រើបច្ចេកវិទ្យាទំនាក់ទំនងដើម្បីរៀបចំចំចាត់ចែងក្នុងមធ្យោបាយមួយដែលអាចបត់បែនបានកាន់តែលឿនដោយបង្កើតសមត្ថភាពរបស់ពួកគេទៅនិងការផ្លាស់ប្តូរក្នុងទីផ្សារ និងដើម្បីឆក់យកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។

0 comments:

Post a Comment

Powered by Blogger.

guita

guita
មានលក់ហ្គីតា

Televison .TV

Televison .TV
លក់ទូរទស្សន៍គ្រប់ប្រភេទ គ្រប់សេរី

computer hardwere

computer hardwere
មានលក់ computer hardwere គ្រប់ប្រភេទ

Popular Posts

Our Facebook Page

Ordered List

Flag Counter