ទស្សនវិស័យ
ក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋទំាឡាយ មានឱកាសគ្រប់គ្រាន់ និង ស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ចនិងសង្គម
ដើម្បីធ្វើអោយប្ររសើរ ឡើងនូវជីវភាពរស់នៅរបស់ពួកគេហើយអាចជួយជាវិភាគទានយ៉ាងមាន ប្រយោជន៍ចំពោះការអភិវឌ្ឍន៍ ប្រទេសជាតិ។
ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាពជាអាទិភាពរបស់ គ្រឹះស្ថាន អេ អឹម ខេ បានងាកចេញពីការផ្តោតទៅលើការពង្រីកវិសាលភាពមកពង្រឹងអោយមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ហើយក៏រក្សាបាននូវគោលដៅសង្គម របស់ខ្លួនផងដែរ។
បេសកកម្ម
«ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់ សេវាមីក្រហិរពា្ញវត្ថុសមស្រប និងឋិតថេរ។
គោលការណ៍ណែនាំ របស់ គ្រឹះស្ថាន អេ អឹម ខេ៖ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាពជាអាទិភាពរបស់ គ្រឹះស្ថាន អេ អឹម ខេ បានងាកចេញពីការផ្តោតទៅលើការពង្រីកវិសាលភាពមកពង្រឹងអោយមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ហើយក៏រក្សាបាននូវគោលដៅសង្គម របស់ខ្លួនផងដែរ។
បេសកកម្ម
«ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់ សេវាមីក្រហិរពា្ញវត្ថុសមស្រប និងឋិតថេរ។
• គ្រឹះស្ថាន អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅ ក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
• គ្រឹះស្ថាន អេ អឹម ខេ បេ្តជ្ញាបើកទូលាយនិងអោយមានតម្លាភាពនូវគ្រប់ ផ្នែក ទំាងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
• គ្រឹះស្ថាន អេ អឹម ខេ បេ្តជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដា ដើម្បី ធានាអោយបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារ អតិថិជន។
• អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករម្លែក នូវព័ត៌មាន ដ៏សមស្រប នឹងរួមចំណែក ដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែក ក្នុងការកែលម្អ គោលការណ៍ និង ប្រព័ន្ធ។
ផលិតផល និង សេវាកម្ម
ផលិតផលរបស់គ្រឹះស្ថាន អេ
អឹម ខេ ត្រូវបានរៀបចំឡើងដើម្បីបំពេញទៅ តាមតម្រូវការផ្នែក
ហិរញ្ញវត្ថុរបស់អតិថិជន ព្រោះរបៀបនៃការរស់នៅ និង ប្រភពចំណូលរបស់ពួកគេមានការប្រែប្រួល។
គ្រឹះស្ថាន អេ អឹម ខេបានផ្តល់ផលិតផលកម្ចី សន្សំ និងផ្ទេរប្រាក់ក្នុងស្រុក។
អតិថិជនទូទៅរបស់គ្រឹះស្ថាន អេ អឹម ខេ គឺជាអតិថិជនធនាគារភូមិដោយធ្វើ ការប៉ាន់ប្រមាណលើ ចំនួនឥណទាន ខ្នាតតូចតាមរយៈឥណទានក្រុម ដែល មានការធានា។ ដោយផ្អែកលើលំហូរ នៃ ចំណូល អតិថិជន អាចធ្វើការជ្រើស រើស រវាងកម្ចីដែលមានការសងរំលោះ ឬ សងនៅចុងវគ្គ។
អតិថិជនល្អដែលបានសងបំណុលមក គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានផ្តល់អោយនូវអត្ថប្រយោជន៍ ដែលទទួល បាននូវទឹកប្រាក់កម្ចីខ្ពស់ជាងមុន ហើយ អត្រាការប្រាក់នឹងត្រូវបាន បញ្ចុះសម្រាប់ លើក ក្រោយៗទៀត។ អតិថិជនដែលទទួលបានជោគជ័យអាចធ្វើការប្រើប្រាស់ឥណទានពិដាននិងឥណទានសង្រ្គោះបន្ទាន់ក្នុងករណីដែលមានតម្រូវការ។ចំពោះអតិថិជនដែលចង់ខ្ចីប្រាក់ដែលមានចំនួនច្រើនអាចធ្វើការជ្រើសរើសយកប្រភេទឥណទានឯកត្តជនរួម មាន កម្ចីសម្រាប់ការពង្រីកអាជីវកម្ម និងកម្ចីតាមរដូវកាល។ ដោយសារតែចំនួននិង ហានិភ័យមានកម្រិតខ្ពស់ ដូចនេះរាល់កម្ចីខាងលើនេះតម្រូវអោយមានវត្ថុបញ្ចាំ និងអ្នកធានា។សម្រាប់អ្នករស់នៅជាយទីក្រុង ឬរាជធានីគ្រឹះស្ថានអេ អឹម ខេ បានផ្តល់នូវផលិតផលផ្សេងមួយទៀតគឺប្រាក់កម្ចីដើម្បីគ្រួសារយើងដែលតម្រូវអោយ អតិថិជនមាន លំនៅដ្ឋានអចិន្ត្រៃយ៍វត្ថុបញ្ចាំនិងអ្នកធានា។
អតិថិជនរបស់គ្រឹះស្ថាន អេ អឹម ខេ ជាច្រើនទទួលនូវជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញ រហូតដល់ពួកគេលែងមានតម្រូវការឥណទាន។នេះមានន័យថាពួកគេមានមូលធនលើសហើយមានបំណងចង់ធ្វើការវិនិយោគលើការសន្សំប្រាក់។ គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់អោយអតិថិជនទាំងនេះនូវផលិតផលសន្សំមានដូចជាៈ គណនីសន្សំងាយស្រួល គណនីសន្សំស្ថាប័ន គណនីមានកាលកំណត់ (ដកប្រាក់ចុងវគ្គ) គណនីមានកាលកំណត់ (ដកការប្រាក់ប្រចាំខែ) គណនីមានកាលកំណត់សម្រាប់ស្ថាប័ន (ដកប្រាក់ចុងវគ្គ) និង គណនីអនាគត។

អតិថិជន
យោងតាមការស្រាវជ្រាវ អតិថិជនរបស់យើងមានចរិកលក្ខណៈដូចខាងក្រោម៖
- អតិថិជនរបស់ គ្រឹះស្ថាន អេ អឹម ខេ ភាគច្រើនជាស្រ្តី។
- ៦៣%នៃអតិថិជន គ្រឹះស្ថាន អេ អឹម ខេ ជាអក្ខរជន ហើយអតិថិជនជាងពាក់កណ្តាលនៃអតិថិជនសរុប (៥៦%)បានចូលរៀននៅបឋមសិក្សា ចំណែក ១៣% ទៀតបញ្ចប់អនុវិទ្យាល័យ និង ១% បានបន្តការសិក្សាទៅថ្នាក់ខ្ពស់ជាង។
- ទំហំគ្រួសារជាមធ្យមមានចំនួន ៥.២នាក់ ក្នុងមួយគ្រួសារ។ ក្នុងនោះមាន ២.៩នាក់ជាមនុស្សពេញវ័យ និង ២.៣នាក់ជាកុមារ។
- អតិថិជន គ្រឹះស្ថាន អេអឹមខេចំនួន៩៣%ប្រកបរបរកសិកម្មយ៉ាងហោចណាស់មួយមុខ ហើយ៩៥%ទៀតប្រកបរបរមិនមែនកសិកម្ម។លើសពីនេះទៅទៀតមានយ៉ាងតិចណាស់៩៦%ទទួលបានចំណូលតាមរយៈសកម្មភាពផ្សេងៗទៀត។
- ចំណីអាហារ ការវិនិយោគលើរបរមិនមែនកសិកម្ម ក៏ដូចជាការទិញវត្ថុធាតុដើម សម្រាប់ការដាំដំណាំត្រូវបានចាត់ទុកជាចំណែកដ៏សំខាន់មួយក្នុងចំណាយរបស់គ្រួសារនៅតាមជនបទ។
- ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារទាំងឡាយ អតិថិជន អេ អឹម ខេ ភាគច្រើនបានចំណាយប្រាក់សន្សំពីមុន(៨៦%)ឬខ្ចីលុយ/មាសឬអាហារពីប្រភពផ្សេងៗទៀត (៣២%) រួមទាំងការ ខ្ចីប្រាក់ពី អេ អឹម ខេ។ យុទ្ធសាស្រ្តនៃការដោះស្រាយទាំងេនះអាចរួមបញ្ចូលទាំងការជាន់គ្នាផងដែរ។
ជាទូទៅ ប្រាក់ចំណូល
និង ចំណាយរបស់អតិថិជន គ្រឹះស្ថាន អេ អឹម ខេ មានលក្ខណៈជាលំហូរតាមរដូវកាល។ ប្រាក់ចំណូលដែលមានកម្រិតខ្ពស់គឺស្ថិតនៅចន្លោះខែធ្នូ
និងខែមេសា ដែលជារដូវលក់នូវផលដំណាំ
និងបសុសត្វ។ ចាប់ពីខែមិថុនា
ដល់ខែកក្កដា ប្រាក់ចំណូលមានកម្រិតទាបបំផុត។ ចំពោះចំណូល ដែលបានមកពីសកម្មភាពមិនមែនកសិកម្មបានបង្ហាញពីលំហូរថេរពេញមួយឆ្នាំ។ ចំណែកប្រាក់ចំណាយរបស់គ្រួសារនៅជនបទ
មានការកើនឡើងខ្ពស់នៅចន្លោះខែធ្នូ
នៅក្នុងរដូវកាលនេះការចំណាយលើពិធីបុណ្យទានផ្សេងៗ បានកើនឡើងគួរអោយកត់សម្គាល់។ការចំណាយទាបបំផុតគឺនៅខែសីហា
និងកញ្ញា។
Subscribe to:
Posts (Atom)
No comments:
Post a Comment