- បច្ចេកវិទ្យាពត័មាន កំពុងតែកំណត់ឡើងវិញនូវដំណើរការគ្រប់គ្រងដោយផ្តល់អោយនូវសមត្ថភាពថ្មីៗ ដ៏មានថាមពលដើម្បីជួយអ្នកគ្រប់គ្រងអោយធ្វើផែនការ រៀបចំចាត់ចែង ការដឹកនាំនិងការត្រួតពិនិត្យកាន់តែប្រសើរ ។ បច្ចុប្បន្នវាលទ្ធភាពសម្រាប់អ្នកគ្រប់គ្រងដើម្បីរក្សាពត័មាន លើប្រតិបត្តិការងារចំពោះកម្រិត ជាក់លាក់នៃប្រតិបត្តិការពីគ្រប់ទីកន្លែងនៅក្នុងក្រុមហ៊ុន និងគ្រប់ពេលវេលា។ លទ្ធភាពដ៏អស្ចារ្យហើយនិងភាពលម្អិតនៃពត័មានធ្វើអោយមានលទ្ធភាព ធ្វើផែនការ ប៉ាន់ប្រមាណ ហើយនិងត្រួតពិនិត្យបានច្បាស់លាស់ជាងមុន៊។ បច្ចេកវិទ្យាពត័មានក៏បើកអោយមាននូវលទ្ធភាពថ្មីៗសម្រាប់ការដឹកនាំ។ ដោយការបែងចែកពត័មានតាមបណ្តាញអេឡិចត្រូនិច អ្នកគ្រប់គ្រងថ្មីអាចធ្វើទំនាក់ទំនងយ៉ាងទៀងទាត់និងមានប្រសិទ្ធភាព ជាមួយនឹងនិយោជិករាប់ពាន់នាក់ ថែមទាំងអាចរៀបចំកិច្ចការងារដែលនូវឆ្ងាយៗនិងក្រុមការងារដែល មិនអាចជួបមុខគ្នាផ្ទាល់។
- ការកំណត់តំបន់ កាន់កាប់របស់អង្គភាព
ប្រព័ន្ធដែលភ្ជាប់ក្រុមហ៊ុនទៅនឹងអតិថិជន អ្នកចែកចាយ រឺក៏អ្នកផ្គត់ផ្គង់ត្រូវបានគេកំនត់ថាជាInterorganization System: ប្រព័ន្ធព័តមានដែលបញ្ជូនព័តមានចូលទៅក្នុងដែនដីផលិតផល និងសេវាកម្មរបស់ អង្គភាពហើយភ្ជាប់ក្រុមហ៊ុនទៅនឹងអតិថិជន អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់អោយមានទំនាក់ទំនង នឹងគ្នាគ្រប់ពេលវេលា។ ព្រំដែនអង្គភាពគឺសំដៅលើ តំបន់ផលិតផល និងសេវាកម្ម ដែលអង្គភាពទៅដល់ និងកំពុងបម្រើអតិថិជនរបស់ខ្លួន។
0 comments:
Post a Comment