១៩៩៥- ១៩៩៩ | គម្រោងអភិវឌ្ឍជនបទចំនួន
៣ផ្តល់មូលនិធិ ដោយប្រទេសអឺរ៉ុប សម្រាប់អនុវត្ត ក្នុងខេត្តចំនួន ៦
ដោយផ្តល់កម្មវិធីឥណទានចំនួន ៣ ផ្សេងគ្នាហៅថាគម្រោងប្រាសាក់១។ |
២០០០- ២០០៣ | ពង្រីកសកម្មភាពទៅជាគម្រោង ប្រាសាក់២ ដោយបញ្ចូលឲ្យទៅជាគម្រោងតែ មួយនិងមានកម្មវិធីឥណទានតែមួយ។ |
២០០០ | សម្រេចជាយុទ្ធសាស្រ្តជាលើកដំបូងក្នុងការបង្កើតគ្រឹះស្ថានឲ្យប្រកបដោយនិរន្តភាព បន្ទាប់ពីបញ្ចប់គម្រោងប្រាសាក់២។ |
២០០២ | បង្កើតសមាគមឥណទានប្រាសាក់ ដោយចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាជា ប្រតិបត្តិករ ឥណទាននៅក្នុងខែមីនា ឆ្នាំ២០០២។ |
២០០៣ | មានការចូលរួមពីភាគទុនិកដំបូងចំនួន
២គឺ មូលនិធិ CRDF របស់គម្រោងប្រាសាក់២ និងក្រុមហ៊ុនបុគ្គលិកប្រាសាក់
បង្កើតឡើងដោយមន្រ្តីបុគ្គលិកប្រាសាក់។ |
២០០៤ | ចុះបញ្ជីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប្រាសាក់ ទទួលខុសត្រូវមានកម្រិត នៅក្រសួងពាណិជ្ជកម្មនិងទទួលបានអាជ្ញាប័ណ្ណ
ប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ |
២០០៥ | មូលនិធិឥណទានត្រូវបានផ្ទេរចេញពីសហគមន៍អឺរ៉ុបទៅរដ្ឋាភិបាល
និងបន្ទាប់មក ទៅជាប្រាសាក់ក្រោមរូបភាពជាអនុបំណុល ដោយមិន យកការប្រាក់
និងមានសុពលភាព ចាប់ពីខែធ្នូ ឆ្នាំ២០០៤។ |
២០០៦ | ដំណើរការពាណិជ្ជភាវូបនីយកម្ម ដើម្បីស្វែងរកការចូលរួមវិនិយោគហ៊ុនពីវិនិយោគិន ផ្នែកសង្គមនិងផ្នែកពាណិជ្ជកម្ម។ |
២០០៨ | ប្រាសាក់បញ្ចប់ការកម្លាយខ្លួន
ដោយជំនួសភាគទុនិកចាស់ CRDF ដោយភាគទុនិកថ្មីចំនួន ៥ រួមមានBIO, DGC, FMO,
LOLC និង Oikocredit។ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណមិនកំណត់
សុពលភាពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០០៧។ - |
២០០៨ | ប្រាសាក់បង្កើនដើមទុនដល់ ១៥ពាន់លានរៀល ចូលរួមពីភាគទុនិកចំនួន ៦ និង ពង្រីកសេវា កម្មហិរញ្ញវត្ថុរបស់ខ្លួនទូទាំងប្រទេស។ |
២០០៩ | ប្រាសាក់បានជ្រើសរើសកម្មវិធី
Oracle FLEXCUBE Universal Banking ដើម្បីធ្វើ ទំនើបកម្ម
ប្រព័ន្ធព័ត៌មានគ្រប់គ្រង ដើម្បីបង្កើនគុណសម្បត្តិប្រកួតប្រជែង
ផ្តល់នូវសេវាកម្មកាន់តែសម្បូរ បែបនិងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ទៀត។ |
២០១០ | ប្រាសាក់បានប្រមូលផលបត្រកម្ចីបានរហូតដល់
១០០ លានដុល្លារសហរដ្ឋអាមេរិកដែលធ្វើប្រតិបត្តិការ ទាំង ២៤ខេត្តក្រុង
ដោយធ្វើការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ
ធនាគារស្នូល។ដោយឡែកប្រាសាក់ក៏បានទទួលអាជ្ញាប័ណ្ណប្រាក់បញ្ញើខ្នាតតូច
ពីធនាគារ ជាតិនៃកម្ពុជា ដើម្បីធ្វើការប្រមូលប្រាក់ បញ្ញើសន្សំពីសាធារណជន។ |
២០១១ | ប្រាសាក់
ត្រូវបានវាយតម្លៃដោយទីភ្នាក់ងារវាយតម្លៃអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះមួយ
ឈ្មោះថា ផ្លានេតរេតធីង “Planet Rating” ដែលមាន
ឯកទេសក្នុងការវាយតម្លៃអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅជាសកល។
ប្រាសាក់ទទួលបានចំណាត់ថ្នាក់ “A-”
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមាន “ស្ថេរភាព”
ដែលពីមុនទទួលចំណាត់ថ្នាក់ “BBB+” ពីមីក្រូហ្វានាន់ហ្សារេតធីង
“Microfinanza Rating” នៅខែកក្កដា ២០០៩។ |
២០១២ | ប្រាសាក់
បានបង្កើនដើមទុនពី ១៥.៤ពាន់លានរៀល ទៅ ៨០ពាន់លានរៀល។
ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយ NBC។
បច្ចុប្បន្នដើមទុនសរុបរបស់ប្រាសាក់មានចំនួន៨០ពាន់លានរៀល ដែលចូលរួម
ចំណែកស្មើៗគ្នា ពីភាគទុនិកចំនួន៤ នូវចំណែកភាគទុន ២២.២៥% រួមមាន
ក្រុមហ៊ុនវិនិយោគប៊ែលហ្សិកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(BIO)
ក្រុមហ៊ុនដ្រ្តាហ្គិនកាពីតាល់គ្រូប(DCG) ក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍
ហូឡង់(FMO) ក្រុមហ៊ុនភតិសន្យាលង្ការអ័ររិក(LOLC) និង១១%
ពីក្រុមហ៊ុនបុគ្គលិកប្រាសាក់(PS Co.)។ |
0 comments:
Post a Comment