-
ប្រវត្តិអង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា)
អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា)ខូអិលធីឌី(អេ អឹម ខេ)បានចាប់កំណើតមកពីកម្មវិធីឥណទាន និងសន្សំរបស់អង្គការConcern Worldwideនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៩៣។ ក្នុងកំឡុងពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩សកម្មភាពឥណទាននិងសន្សំបានចាប់ផ្តើមផ្តាច់ខ្លួនបន្តិច ម្តងៗពីកម្មវិធីអភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយធំរបស់ Concern Worldwide ហើយបានក្លាយទៅជា គម្រោងតាមតំបន់ដាច់ដោយឡែកប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការConcernដដែល។ក្នុងឆ្នាំ១៩៩៩ដោយសារតែការរីកចម្រើនផ្នែកផលប័ត្រ ប្រាក់កម្ចីយ៉ាងឆាប់ រហ័សលើសពី១០០០លានរៀល(២៥០០០០ដុល្លារសហរដ្ឋអាមេរិក)ហើយប្រឈមជាមួយនឹងការផ្លាស់ប្តូរផ្នែក ច្បាប់គ្រប់គ្រង អង្គការConcernបានចាប់ផ្តើមដំណើរការ អស់រយៈពេលជាច្រើនឆ្នាំក្នុងការបង្កើតជាក្រុមហ៊ុនឯករាជ ស្របច្បាប់មួយ។នៅឆ្នាំ ២០០១ កម្មវិធីឥណទាន និងសន្សំ បានប្រែក្លាយទៅជា ធនាគារ ពន្លឺថ្មី ដែលជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះ។ ដំណើរការ នៃការប្រែប្រួលដ៏ច្រើន បានផ្លាស់ប្តូរពី ធីភីធី ទៅជា អេ អឹម ខេ ខូអិលធីឌី ក្នុងកំឡុង ឆ្នាំ២០០២ និង២០០៣។ ឈ្មោះថ្មី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូអិលធីឌី (អេ អឹម ខេ) ត្រូវបានសម្រេច ហើយបាន ចុះបញ្ជីជា ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិតនៅក្រសួងពាណិជ្ជកម្ម។ ការកាត់ផ្តាច់បំណុល និងទ្រព្យសកម្មត្រូវបានធ្វើ ឡើងជាបន្តបន្ទាប់រហូតដល់ចប់សព្វគ្រប់។ គ្រឹះស្ថាន អេ អឹម ខេ បានធ្វើអោយប្រសើរឡើង ចំពោះការយកចិត្តទុកដាក់របស់ខ្លួន បានតែងតាំងនិងពង្រឹងសមាជិកក្រុមប្រឹក្សាភិបាល ជ្រើសរើស សមាជិកថ្មី និងចាប់ផ្តើមធ្វើទំនើបកម្មប្រព័ន្ធ និងគោលនយោបាយ ដោយផ្សារភ្ជាប់ជាមួយ នឹងសេចក្តីត្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុ។ នៅឆ្នាំ២០០៤ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ ធានាបានចំពោះបំណុលហិរញ្ញវត្ថុ របស់ខ្លួន ជាលើកដំបូងហើយបង្កើតយន្តការគ្រប់គ្រងការងារសង្គម ដើម្បីវាស់វែង ការជះឥទ្ធិពល របស់ខ្លួនចំពោះសង្គម។ចាប់តាំងពីការទទួលបានប្រាក់កម្រៃលើកដំបូងនៅឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ បានក្លាយ ទៅជាក្រុមហ៊ុនដែលមានទ្រង់ទ្រាយធំ បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបង្កើតនូវ ផលិតផល និងសេវាកម្មថ្មីៗជាច្រើន។ ការទទួល ឥទ្ធិពលពីវិបត្តិហិរញ្ញវត្ថុសកលលោក នៅឆ្នាំ២០០៨ អេ អឹម ខេ ជាគ្រឹះស្ថាននៅតែនាំមុខគេមួយ ក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជា។Subscribe to: Posts (Atom) -
Sunday, December 6, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment